Congratulations to Codingate’s Team had been completed successfully on a training course “Life skill and Soft skill” from DDD

English Version

As always committed to proving our valuable customers with the highest quality of our professional products and services, Codingate Co., Ltd, it was a great honor that Digital Devise Data (DDD) collaboratively provided a training course on “Life Skill and Soft Skill” to Codingate’s team and staffs. The 6-week training course starting from May 19, 2018 to June 23, 2018 was conducted at Codingate Office Space. This training aimed to enhance and equip Codingate team with professionalism manner, effective communication, time management, and self-esteem.

Moreover, this training could enable trainees a better life skill, professionalism improvement and harmony spirit in workplace.

Khmer Version Below

---------------------------------------------------------------------------------------------------

ដោយសារតែមានការបេ្តជ្ញាចិត្តក្នុងការបំរើអតិថិជនរបស់យើងជាពិសេស ជាមួយនឹងការផ្តល់ជូននូវផលិតផល និង សេវាកម្មដ៏គួរឲ្យទុកចិត្តបែបនេះ ទើបCodingate មានកិត្តិយសយ៉ាងខ្លាំង ដែលអង្គការ DDD បានចូលរួមសហការជាមួយ Codingate ក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាល “បំនិនជីវិត និង ជំនាញទន់” ជូនដល់ក្រុមការងារCodingate  ដែលមានរយៈពេល៦អាទិត្យ គិតចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ ដោយបានធ្វើឡើងនៅក្នុងក្រុមហ៊ុន Codingate ផ្ទាល់តែម្តង។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពដល់បុគ្គលិក Codingate ទាំងអស់ឲ្យមានភាពប្រសើរឡើងជាមុន និង បំពេញនូវចំនុចខ្វះខាតទាំងឡាយណាដែលគាត់មាន ដើម្បីកែលម្អឲ្យបានល្អជាងនេះទៅទៀត។ ទន្ទឹមនឹងនេះផងដែរ វគ្គបណ្តុះបណ្តាលនេះក៏អាចជាចំនែកមួយក្នុងការធ្វើឲ្យពួកគេមានអាកប្បកិរិយាល្អ សមរម្យនៅក្នុងកន្លែងធ្វើការងារ បង្កើនទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និង ថា្នក់លើ ចេះបែងចែកពេលវេលាធ្វើការឲ្យបានត្រឹមត្រូវ ហើយនឹងការគោរព និង លើកទឹកចិត្តខ្លួនឯង ក៏ដូចជាអ្នកដទៃដែលនៅជុំវិញខ្លួនផងដែរ។

លើសពីនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះក៏អាចជួយធ្វើឲ្យបុគ្គលិកទាំងអស់ កាន់តែមានជំនាញច្បាស់លាស់ទៅលើការងាររបស់ខ្លួន ការបង្កើនសមត្ថភាពធ្វើការឲ្យបានល្អប្រសើរជាងមុន និង ធ្វើការចុះសម្រុងគ្នាបានយ៉ាងរលូន ដើម្បីឲ្យក្រុមហ៊ុនឈានទៅរកភាពជោគជ័យទាំងអស់គ្នា។